khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំត្រៀមផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់បើកយុទ្ធនាការឃោសនាបោះឆ្នោត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំត្រៀមផែនការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់បើកយុទ្ធនាការឃោសនាបោះឆ្នោត និងត្រៀមការចុះជួបអង្គបោះឆ្នោតតាមមូលដ្ឋាន។ សមាសភាពលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក លោក ភិន ឈួង អភិបាលរងស្រុក លោកស្រី និត សោភ័ណ អភិបាលរងស្រុក និងលោក អឿន សេដ្ឋាអភិបាលរងស្រុក។ ក្នុងឱកាសនោះ បានសម្តែងការពេញចិត្តដែលបានរួបរួមគ្នាធ្វើឱ្យមូលដ្ឋានមានការប្រែប្រួលរីកចម្រើន ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។ បន្ទាប់ពីកិច្ចប្រជុំបញ្ចប់ ឯកឧត្ដម និងសហការី បានបន្តចុះជួបអង្គបោះឆ្នោតនៅឃុំតាផូ និងចុះសួរសុខទុក្ខលោក មៀន ឆិញ និងលោក យិង ត្រា សមាជិកក្រុមប្រឹក្សាឃុំតាផូ ដល់ខ្នងផ្ទះដែលកំពុងសម្រាកព្យាបាលជំងឺ។ ឯកឧត្តម ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនជូនពួកគាត់ទាំងពីរផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ